ព័ត៌មានទាក់ទងអំពីវីសា (Visa Service)
- Laisim Eung
- Dec 3, 2020
- 2 min read
Updated: Dec 5, 2020
រឿងសំខាន់ៗដែលទាក់ទងនឹងការធ្វើវីសានៅប្រទេសថៃដែលនិស្សិតថ្មីត្រូវដឹង៖
ការប្តូរពីវីសា ៣ខែ ទៅជាវីសា ៦ខែ
ការត្រូវទៅបង្ហាញមុខ ៩០ថ្ងៃ
ការពន្យារវីសាពី ៦ខែ ទៅ ១ឆ្នាំ
ការធ្វើវីសាត្រឡប់មកវិញ (Re-entry visa)
១. ទាក់ទងនឹងការប្តូរពីវីសា៣ខែទៅជាវីសា៦ខែ
និស្សិតដែលទើបនឹងមកសិក្សានៅប្រទេសថៃដំបូងបានធ្វើវីសាសិក្សានៅប្រទេសកម្ពុជាដែលមានរយៈពេល ៣ខែ រួចមកហើយ។ បន្ទាប់មកនិស្សិត ត្រូវប្តូរពីវីសា៣ខែទៅជាវីសា ៦ខែ នៅប្រទេសថៃដែលមានជាច្រើនជំហានដូចខាងក្រោម៖
និស្សិតថ្មីទាំងឡាយដែលបានមកដល់សាលាហើយ នៅពេលដែលវីសាដែលមាន រយៈពេល៣ខែ នោះត្រូវនៅសល់ពេលកំឡុង ១ខែ ទៀតត្រូវដាច់ គាត់ត្រូវតែយកលិខិតឆ្លងដែនច្បាប់ដើម (Passport) ទៅទាក់ទងនៅបន្ទប់ SM 116 តុលេខ ៤ ផ្នែកខាងវីសា (VISA) និងយកក្រដាសបំពេញស្នើរសុំផ្លាស់ប្ដូរវីសារ ។
** រៀបចំឯកសារដែលត្រូវការមានដូចជា ៖
ជំហានទី១: APPLICATION FOR EXTENSION OF TEMPORARY STAY IN THE KINGDOM TM.7 (ក្រដាសឯកសារដែលយើងយកមកបំពេញនៅជំហានទី១)
TM.7 (Front and Back)


ជំហានទី២: ត្រូវ Copy លិខិតឆ្លងដែនទំព័រដើម (ទំព័រដែលមានរូបថត) ១ច្បាប់
ជំហានទី៣: ត្រូវ Copy លិខិតឆ្លងដែនទំព័រដែលមានត្រាចូលប្រទេសថៃនិងក្រដាសទិដ្ធាការវីសារ ដែលភ្ជាប់នឹងក្រដាសដែលយើងបំពេញពេលចូលប្រទេសថៃ (Non-Immigration Stamp and Arrival form) ១ច្បាប់
ជំហានទី៤: យកបង្កាន់ដៃបង់ប្រាក់បង្កាន់ដៃចុះឈ្មោះ ច្បាប់ដើម
ជំហានទី៥: យករូបថតកាត ៤*៦ ចំនួន ១ សន្លឹក
ជំហានទី៦: មកបង់ប្រាក់ ២០០បាត នៅបន្ទប់ SM 114
ជំហានទី៧: បង្ហាញឯកសារទាំងអស់រួមទាំងបង្កាន់ដៃបង់ប្រាក់ ២០០បាតនៅបន្ទប់ SM 116 ផ្នែកខាងវីសា (VISA)

(ក្រដាសទិដ្ធាការវីសារ)
=> បន្ទាប់ពីធ្វើគ្រប់ជំហានដែលបានរៀបរាប់ខាងលើហើយ, និស្សិតអាចជ្រើសរើសមធ្យោបាយធ្វើដំណើរទៅកាន់ការិយាល័យអន្តោប្រវេសន៍ (Immigration Office) បានតាមពីរ វិធី ៖
ធ្វើដំណើរជាមួយនឹងសាលា ៖ សាលានឹងបញ្ជូនគ្រូដឹកនាំក្រុមទៅជាមួយ ១ រូប ដែលនឹងទៅជាក្រុមជាមួយនិស្សិតដទៃទៀត ធ្វើដំណើរជាមួយឡានសាលា (មិនគិតប្រាក់ក្នុងការជូនទៅមកទេ)។ បើនិស្សិត ជ្រើសរើសជំរើសមួយនេះ ត្រូវតែទៅទាក់ទងជាមូយនឹងគ្រូនៅបន្ទប់ SM 116 ផ្នែកខាងវីសា (VISA) ដើម្បីពិភាក្សាជ្រើសរើសពេលក្នុងការធ្វើដំណើរទៅនិងពេលដកយកឯកសារ។
(ភាគច្រើនសាលានឹងបញ្ជូនទៅនៅថ្ងៃព្រហស្បត៍) បើអ្នកមិនទំនេរ អាចជ្រើសរើសវិធី ទី២ បាន។
ធ្វើដំណើរដោយខ្លួនឯង ៖ ដូចខាងលើ និស្សិតត្រូវទៅទាក់ទងជាមួយនឹងគ្រូនៅបន្ទប់ SM 116 ផ្នែកខាងវីសា (VISA) ដើម្បីដឹងពីពេលត្រូវដកឯកសារ។ នៅពេលដកឯកសារហើយ សិស្សត្រួវយកឯកសារទាំងនោះទៅកាន់ការិយាល័យអន្តោប្រវេសន៍ (Immigration Office) ដោយខ្លួនឯងដោយជ្រើសរើសពេលណាមួយដែលត្រូវទៅ (ថ្ងៃដែលធ្វើការ ច័ន្ទដល់សុក្រ ម៉ោង៩ព្រឹកដល់៤ល្ងាច)។
** តម្លៃតាក់ស៊ីប្រហែល ៨០០-១០០០បាត ក្នុងការទៅមក។
****ទាក់ទងនឹងតម្លៃក្នុងការប្តូរវីសានេះគឺប្រហែល ២០០០បាត ។
២. ទាក់ទងនឹងការត្រូវទៅបង្ហាញមុខ៩០ថ្ងៃ
ការបង្ហាញមុខ៩០ថ្ងៃគឺជាអ្វី?
=> ជនបរទេសទាំងអស់នៅក្នុងប្រទេសថៃ ត្រូវរាយការណ៍ទៅការិយាល័យអន្តោប្រវេសន៍រៀងរាល់ ៩០ថ្ងៃ ចាប់ពីថ្ងៃចូលមកដល់ប្រទេសថៃ។
ដំណើរការចុះឈ្មោះរយៈពេល ៩០ថ្ងៃ ៖ យកលិខិតឆ្លងដែនរបស់អ្នកទៅបន្ទប់ SM 116 ផ្នែកខាងវីសា (VISA) ប្រហែលមួយសប្តាហ៍មុន ៩០ថ្ងៃ ដើម្បីទទួលបានបែបបទពាក្យសុំចុះឈ្មោះ ៩០ថ្ងៃ ។ បន្ទាប់មកបំពេញអោយបានត្រឹមត្រូវ រួចយកទៅកាន់ការិយាល័យអន្តោប្រវេសន៍ដោយផ្ទាល់។

(បែបបទពាក្យសុំក៏អាចទទួលបាននៅការិយាល័យអន្តោប្រវេសន៍ផងដែរ)
***** ការត្រូវទៅបង្ហាញមុខ៩០ថ្ងៃនេះពុំមានការយកប្រាក់អ្វីឡើយ។
៣. ទាក់ទងនឹងការពន្យារវីសាពី ៦ខែ ទៅ ១ឆ្នាំ (វីសាប្រចាំឆ្នាំ)
តើវីសាប្រចាំឆ្នាំគឺជាអ្វី?
=> វីសាប្រចាំឆ្នាំគឺជាទិដ្ឋាការដែលចាំបាច់ត្រូវរាយការណ៍ទៅការិយាល័យអន្តោប្រវេសន៍រៀងរាល់ឆ្នាំដើម្បីបន្តសិទ្ធិរស់នៅក្នុងប្រទេសថៃរយៈពេលមួយឆ្នាំ។
ដំណើរការនៃការដាក់ពាក្យសុំទិដ្ឋាការប្រចាំឆ្នាំមានដូចខាងក្រោម ៖
=> ១ខែ មុនពេលផុតកំណត់នៃ ទិដ្ឋាការ សូមយកលិខិតឆ្លងដែនច្បាប់ទៅកាន់បន្ទប់ SM 116 ដើម្បីទទួលបានពាក្យសុំដាក់ពាក្យសុំ (APPLICATION FOR EXTENSION OF TEMPORARY STAY IN THE KINGDOM) TM.7


=> រៀបចំឯកសារដូចខាងក្រោម ៖
បំពេញបែបបទគំរូលើក្រដាសបំពេញពាក្យស្នើសុំខាងលើ
ថតចម្លងទំព័រទីមួយនៃលិខិតឆ្លងដែន (ទំព័រមានរូប) ចំនួន ១ច្បាប់
ថតចម្លងទំព័រត្រារបស់ការិយាល័យអន្តោប្រវេសន៍ថៃភ្ជាប់ជាមួយក្រដាសដែលយើងបំពេញពេលចូលប្រទេសថៃ ( Non- Immigration Stamp and Arrival Form ) ១ច្បាប់
វិក័យប័ត្របង់ថ្លៃសិក្សាច្បាប់ដើម
រូបថតទំហំ ៤*៦ ចំនួន ១សន្លឹក
=> បង់ថ្លៃ ២០០បាត នៅបន្ទប់ SM 114 រួចត្រឡប់មក បន្ទប់ SM 116 ផ្នែកខាងវីសា (VISA) ដើម្បីបញ្ជូន ឯកសារទាំងអស់រួមនិងវិក័យប័ត្រ ២០០បាត ហើយទាក់ទងជាមួយគ្រូផ្នែកវីសា ដើម្បីទទួលបានព័ត៌មានអំពីពេលវេលាទទួលឯកសារមកវិញ។
=> បន្ទាប់ពីធ្វើគ្រប់ជំហានដែលបានរៀបរាប់ខាងលើហើយ, និស្សិតអាចជ្រើសរើសមធ្យោបាយធ្វើដំណើរទៅកាន់ការិយាល័យអន្តោប្រវេសន៍ (Immigration Office) បានតាមពីរ វិធី ៖
ធ្វើដំណើរជាមួយនឹងសាលា ៖ សាលានឹងបញ្ជូនគ្រូដឹកនាំក្រុមទៅជាមួយ ១ រូប ដែលនឹងទៅជាក្រុមជាមួយនិស្សិតដទៃទៀត ធ្វើដំណើរជាមួយឡានសាលា (មិនគិតប្រាក់ក្នុងការជូនទៅមកទេ)។ បើនិស្សិត ជ្រើសរើសជំរើសមួយនេះ ត្រូវតែទៅទាក់ទងជាមូយនឹងគ្រូនៅបន្ទប់ SM 116 ផ្នែកខាងវីសា (VISA) ដើម្បីពិភាក្សាជ្រើសរើសពេលក្នុងការធ្វើដំណើរទៅនិងពេលដកយកឯកសារ។
(ភាគច្រើនសាលានឹងបញ្ជូនទៅនៅថ្ងៃព្រហស្បត៍) បើអ្នកមិនទំនេរ អាចជ្រើសរើសវិធី ទី២ បាន។
ធ្វើដំណើរដោយខ្លួនឯង ៖ ដូចខាងលើ និស្សិតត្រូវទៅទាក់ទងជាមួយនឹងគ្រូនៅបន្ទប់ SM 116 ផ្នែកខាងវីសា (VISA) ដើម្បីដឹងពីពេលត្រូវដកឯកសារ។ នៅពេលដកឯកសារហើយ សិស្សត្រួវយកឯកសារទាំងនោះទៅកាន់ការិយាល័យអន្តោប្រវេសន៍ (Immigration Office) ដោយខ្លួនឯងដោយជ្រើសរើសពេលណាមួយដែលត្រូវទៅ (ថ្ងៃដែលធ្វើការ ច័ន្ទដល់សុក្រ ម៉ោង៩ព្រឹកដល់៤ល្ងាច)។
** តម្លៃតាក់ស៊ីប្រហែល ៨០០-១០០០បាត ក្នុងការទៅមក។
****ទាក់ទងនឹងតម្លៃក្នុងការពន្យារវីសានេះគឺប្រហែល ២០០០បាត ។
៤. ទាក់ទងនឹងការធ្វើវីសាត្រឡប់មកវិញ (Re-entry Visa)
តើវីសាត្រឡប់មកវិញ (Re-entry Visa) គឺជាអ្វី?
=> មុនពេលត្រឡប់មកប្រទេសកម្ពុជាវិញអ្នកត្រូវដាក់ ពាក្យសុំវីសា (Re-entry visa) ដែលគេហៅថាការចូលប្រទេសម្តងទៀតដើម្បីធានា ថាវីសាមិនមែនអន្តោប្រវេសន៍នោះទេ តែត្រូវបានរក្សាទុកក្នុងកំឡុងពេលដែលអ្នកត្រឡប់ទៅកាន់ប្រទេសរបស់អ្នកវិញ។ បើមិនដូច្នេះទេវីសា របស់អ្នកនឹងមិនមានសុពលភាពទៀតទេហើយ អ្នកនឹងត្រូវបានបញ្ជូនត្រឡប់មកប្រទេសវិញដោយបង្ខំដើម្បីដាក់ពាក្យសុំទិដ្ឋាការថ្មីបន្ទាប់ពីចូលប្រទេសថៃ។
=> ដំណើរការនៃការដាក់ពាក្យសុំទិដ្ឋាការត្រឡប់មកវិញមានដូចខាងក្រោម៖
ជំហានទី១: ទទួលពាក្យសុំចូលម្តងទៀត (Re-entry Visa Form) នៅបន្ទប់ SM 116 ផ្នែកខាងវីសា (VISA) នៅពេលអ្នករៀបនឹងចាកចេញពីប្រទេស (ពាក្យសុំក៏អាចទទួលបាននៅការិយាល័យអន្តោប្រវេសន៍ផងដែរ)
ជំហានទី២: រៀបចំឯកសារដូចខាងក្រោម៖
បន្ទាប់ពីទទួលបានពាក្យសុំបំពេញបែបបទ (Re-entry Visa Form) រួចត្រូវបំពេញអោយបានត្រឹមត្រូវ។
ថតចម្លង នៃទំព័រទី ១ នៃលិខិតឆ្លងដែន (មួយសន្លឹកដែលមានរូបថត)
ច្បាប់ចម្លងនៃទំព័រវីសា
ទំព័របោះត្រាភ្ជាប់នឹងក្រដាសដែលយើងបំពេញពេលចូលប្រទេសថៃ (Non-Immigration Stamp and Arrival form)
រូបថត ៤*៦ ចំនួន ១សន្លឹក
ជំហានទី៣: យកឯកសារទាំងនេះទៅកាន់ការិយាល័យអន្តោប្រវេសន៍ (Immigration Office)
ប្រភេទនៃវីសាត្រឡប់មកវិញ ៖ ទិដ្ឋាការត្រឡប់មកវិញត្រូវបានបែងចែកជាការធ្វើដំណើរតែមួយ (Single) និងច្រើនដងក្នុងរយៈពេលមួយឆ្នាំ( Multiple) ។
សម្គាល់ ៖ ការធ្វើដំណើរច្រើនដងក្នុងរយៈពេលមួយឆ្នាំគឺសំដៅទៅលើការធ្វើដំណើរជុំច្រើនដងក្នុងរយៈពេលសុពលភាពនៃទិដ្ឋាការមិនមែនក្នុងរយៈពេលមួយឆ្នាំគិតចាប់ពីកាលបរិច្ឆេទនៃការធ្វើដំណើរច្រើនដង។
អំពីតម្លៃ ៖ ១០០០ បាត សម្រាប់ការធ្វើដំណើរតែមួយជុំ (Single) និង ៣៨០០ បាត សម្រាប់ការធ្វើដំណើរច្រើនដងក្នុងរយៈពេលមួយឆ្នាំ (Multiple) ។
**** បព្ជាក់ : ការធ្វើ Re-Entry Visa មានធ្វើនៅព្រលានយន្តហោះ , នៅការិយាល័យអន្តោប្រវេសន៍ (Immigration Office) និងច្រកព្រំដែនបើធ្វើដំណើរតាមរថយន្ត។
***** ចំណាំ ៖ កាតមកដល់ / កាតចេញដំណើរ (Arrival card/ Departure Card) គឺមានសារៈសំខាន់ណាស់! ស្ថិតក្នុងកាលៈទេសៈធម្មតាមុនពេលចូលប្រទេសថៃអ្នកបម្រើតាមជើងហោះហើរនឹងចែកជូននូវប័ណ្ណចូលនិងចេញពណ៌ខៀវសម្រាប់អ្នករាល់គ្នា។ បន្ទាប់ពីបំពេញរួចមន្ត្រីគយនឹងរក្សាទុកប័ណ្ណចូល។ និស្សិតថ្មីត្រូវរក្សាទុកប័ណ្ណចេញដោយខ្លួនពួកគេហើយប្រើវានៅពេលក្រោយពួកគេចាកចេញពីប្រទេស។
__________________________________________________________________________________

Comments