ព័ត៌មានទាក់ទងនឹងរបៀបជួប Advisor នៅ Advising Period
- aucbcabac
- Dec 5, 2020
- 2 min read
Updated: Dec 5, 2020
រឿងសំខាន់រៀងរាល់ឆមាសដែលនិស្សិតត្រូវធ្វើមុននឹងចូលដល់ឆមាសថ្មី៖
ការទៅជួប Advisor
ហេតុអ្វីត្រូវជូប Advisor ?
=> យោងតាមគោលនយោបាយថ្មីរបស់សាលា Advisor Period វាគឺជារយៈពេលមួយសម្រាប់អោយនិស្សិតទៅពិភាក្សាជាមួយ Advisor របស់ពួកគេដើម្បីជ្រើសរើសមុខវិជ្ជាសិក្សានៅឆមាសថ្មី។ ប្រសិនបើអ្នកខកខានមិនបានទៅជួប Advisor តាមពេលវេលាដែលសាលាបានកំណត់ទេនោះឈ្មោះរបស់អ្នកនឹងត្រូវបានគេបង្កក់ (ចាក់សោ) ទុកហើយអ្នកនឹងមិនត្រូវបានអនុញ្ញាតិអោយចុះឈ្មោះនៅឆមាសថ្មីនោះទេ។ ជម្រើសតែមួយដែលអ្នកអាចធ្វើបាននោះគឺត្រូវរង់ចាំដល់ពេលដែលគេបន្ថែមមុខវិជ្ជា (Adding Period) ទើបអ្នកអាចទៅបន្ថែមបាន (ពិបាកហើយមានឱកាសតិចដែលអាចរើសបានមុខវិជ្ជាដែលចង់រៀននិងមានការពិន័យជាទឹកប្រាក់) ។
ហេតុនេះហើយទើបវាជាការសំខាន់ណាស់សំរាប់និស្សិតគ្រប់រូបក្នុងការទៅជូប Advisor ។
ខាងក្រោមនេះពួកយើងនឹងរៀបរាប់ប្រាប់អ្នកទាំងអស់គ្នាពីរបៀបនៃការជួប Advisor តាម faculty នីមួយៗ៖
Faculty : BBA ( Bachelor of Business Administration )
រយៈពេល៖
បន្ទាប់ពីការប្រឡងពាក់កណ្តាលឆមាស (Mid-Term) ហើយ ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗរបស់សាលាដូចជា LMS, Facebook, AUSO, AU SPARK, Website ជាដើមនឹងប្រកាសអំពីពេលវេលាណាត់ជួបជាក់លាក់ជាមួយ Advisor ។
ដំណើរការនៃការជួប៖
ឈ្មោះនិងរបៀបទាក់ទង Advisor របស់និស្សិតនីមួយៗបានបង្ហាញនៅក្នុងគណនី AU SPARK
កាលវិភាគរបស់គ្រូនីមួយៗក៏ត្រូវបានបង្ហាញនៅតាមការិយាល័យរបស់ពួកគាត់ដើម្បីអោយនិស្សិតបានដឹង និងអាចជ្រើសរើសពេលវេលាក្នុងការណាត់ជួបពិភាក្សា។ (ការិយាល័យនិងអ៊ីមែលរបស់គ្រូមានបង្ហាញនៅក្នុងគណនី AU SPARK ឬ អាចសាកសួរនៅអាគារ MSM ជាន់ទី២)
ជ្រើសរើសពេលវេលាដែលអ្នកទំនេរ ហើយសរសេរឈ្មោះអ្នកដើម្បីកក់ទុកនៅការិយាល័យរបស់គាត់។
ទៅជួប Advisor តាមពេលដែលបានណាត់។
ឯកសារត្រូវត្រៀមយកទៅជាមួយ៖
ក្រដាសសំរាប់បំពេញផែនការសិក្សា (Study Plan) , អាចរកទិញបាននៅអាគារ CL ជាន់ទី១ ហាងថតចម្លង ( ១ សន្លឹក ១ បាត )។
ប្រតិបិត្តការណ៍ពិន្ទុ (Unofficial Transcript) អាចដកវាបាននៅបន្ទប់ SM 116 តែត្រូវបង់ប្រាក់ ៣០បាត នៅបន្ទប់ SM 114 ជាមុនសិន។ ជាទូទៅលែងត្រូវការទៀតហើយព្រោះគ្រូអាចពិនិត្យមើលបានតាម AU SPARK។
***** បញ្ជាក់៖ ឯកសារទាំងនេះអាចផ្លាស់ប្តូរបានតាមតម្រូវការរបស់គ្រូនីមួយៗ។
ឧទាហរណ៍៖ ពេលខ្លះគ្រូតម្រូវអោយយើងធ្វើការកក់ថ្ងៃណាត់ជួប Appointment តាម Online ដូចនេះគាត់នឹងផ្តល់គម្រូឯកសារនិងរបៀបបំពេញតាម Online អោយយើងតែម្តង។ បេីអាច គួរទាក់ទងទៅកាន់ Advisor តាម Email ជាមុនដេីម្បីដឹងពីតម្រូវការរបស់គាត់។

---------------------------------------------------------------------------------------------------------------------------
Faculty : BA ( Business Arts )
រយៈពេល៖
អាចមុនឬក្រោយពេលការប្រឡងពាក់កណ្តាលឆមាស (Mid-Term) ។ ព័ត៌មានរបស់់គ្រូនីមួយៗមានបិទប្រកាសនៅអាគារ SR ជាន់ទី៣ ឬអាចឆែកមើលបាននៅក្នុងគណនី AU SPARK របស់អ្នក។ ពេលវេលាក្នុងការណាត់ជួបក៏មានប្រកាសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗរបស់សាលាដូចជា LMS, Facebook, AUSO, AU SPARK, Website ជាដើម។
ដំណើរការនៃការជួប៖
ឈ្មោះនិងរបៀបទាក់ទង Advisor របស់និស្សិតនីមួយៗបានបង្ហាញនៅក្នុងគណនី AU SPARK។
កាលវិភាគរបស់គ្រូនីមួយៗក៏ត្រូវបានបង្ហាញនៅតាមការិយាល័យរបស់ពួកគាត់ដើម្បីអោយនិស្សិតបានដឹងនិងអាចជ្រើសរើសពេលវេលាក្នុងការណាត់ជួបពិភាក្សា។ (និស្សិតក៏អាចឆែកមើលបានតាមរយៈ AU SPARK, www.au.edu, www.arts.au.edu, និងផ្ទាំងព័ត៌មាននៅអាគារ SM ជាន់ទី៣សម្រាប់ព័ត៌មានទាក់ទងពីគ្រូរបស់អ្នក)។
ជ្រើសរើសពេលវេលាដែលអ្នកទំនេរ ហើយសរសេរឈ្មោះអ្នកដើម្បីកក់ទុកនៅការិយាល័យរបស់គាត់។
ទៅជួប Advisor តាមពេលដែលបានណាត់។
ឯកសារត្រូវត្រៀមយកទៅជាមួយ៖
ក្រដាសសំរាប់បំពេញផែនការសិក្សា (Study Plan) , អាចរកទិញបាននៅអាគារ CL ជាន់ទី១ ហាងថតចម្លង ( ១ សន្លឹក ១ បាត )។
ប្រតិបិត្តការណ៍ពិន្ទុ (Unofficial Transcript)អាចដកវាបាននៅបន្ទប់ SM 116 តែត្រូវបង់ប្រាក់៣០បាតនៅបន្ទប់ SM 114 ជាមុនសិន។ ជាទូទៅលែងត្រូវការទៀតហើយព្រោះគ្រូអាចពិនិត្យមើលបានតាម AU SPARK។
****** បញ្ជាក់៖ ឯកសារទាំងនេះអាចផ្លាស់ប្តូរបានតាមតម្រូវការរបស់គ្រូនីមួយៗ។
ឧទាហរណ៍៖ ពេលខ្លះគ្រូតម្រូវអោយយើងធ្វើការកក់ថ្ងៃណាត់ជួប (Appointment) តាម Online ដូចនេះគាត់នឹងផ្តល់គម្រូឯកសារនិងរបៀបបំពេញតាម Online អោយយើងតែម្តង។ បេីអាច គួរទាក់ទងទៅកាន់ Advisor តាម Email ជាមុនដេីម្បីដឹងពីតម្រូវការរបស់គាត់។

---------------------------------------------------------------------------------------------------------------------------
Faculty : CA ( Communication Arts )
រយៈពេល៖
បន្ទាប់ពីការប្រឡងពាក់កណ្តាលឆមាស (Mid-Term) ហើយ។ ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗរបស់សាលាដូចជា LMS, Facebook, AUSO, AU SPARK, Website ជាដើមនឹងប្រកាសអំពីពេលវេលាណាត់ជួបជាក់លាក់ជាមួយ Advisor ហើយក៏មានបិតប្រកាសនៅអាគារ CA ជាន់ ទី១ ផងដែរ។
ទីកន្លែង៖ Studio
ដំណើរការនៃការជួប៖
ឈ្មោះនិងរបៀបទាក់ទង Advisor របស់និស្សិតនីមួយៗបានបង្ហាញនៅក្នុងគណនី AU SPARK។
ពេលវេលាដែលតម្រូវអោយនិស្សិតទៅជួបបានបិតប្រកាសនៅអាគារ CA ជាន់ទី១ និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗរបស់សាលាដូចជា LMS, Facebook, AUSO, AU SPARK, Website។ និស្សិតផ្នែក CA ទាំងអស់តម្រូវអោយទៅជួប Advisor នៅថ្ងៃតែមួយជាមួយគ្នា។
នៅថ្ងៃដែលត្រូវជួប Advisor និស្សិតត្រូវទៅតម្រង់ជួររង់ចាំនៅអាគារ CA ជាន់ ទី១ ជាមុន។
បន្ទាប់មកនឹងមានអ្នកនាំនិស្សិតទាំងនេះទៅបន្ទប់ Studio ដើម្បីជួបគ្រូនីមួយៗតាមដែលបានបង្ហាញក្នុងគណនី AU SPARK និងតាមមុខវិជ្ជារបស់អ្នក។
ឯកសារត្រូវត្រៀមយកទៅជាមួយ៖
ស្លៀកពាក់ឯកសណ្ឋានពេញលេញ (Full Uniform)
ក្រដាសសំរាប់បំពេញផែនការសិក្សា (Study Plan), អាចរកទិញបាននៅអាគារ CL ជាន់ទី១ហាងថតចម្លង (១សន្លឹក១បាត)។
ប្រតិបិត្តការណ៍ពិន្ទុ (Unofficial Transcript) អាចដកវាបាននៅបន្ទប់ SM116 តែត្រូវបង់ប្រាក់ ៤០ បាតនៅបន្ទប់ SM114 ជាមុនសិន។ ជាទូទៅលែងត្រូវការទៀតហើយព្រោះគ្រូអាចពិនិត្យមើលបានតាម AU SPARK។
---------------------------------------------------------------------------------------------------------------------------


Comments